ការចេញផ្សាយរបស់កាសែតអង់គ្លេសដ៏ល្បី The Sunsports នៅថ្ងៃចន្ទទី៥ខែសីហានេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs បានយល់ព្រមរួចរាល់ហើយលើតម្លៃខ្លួនប្រមាណជា៥៥លានផោនសម្រាប់កីឡាករ Giovani Lo Celso។
កីឡាករខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះត្រូវបានក្លឹបមាន់ខ្នាយមាស Spurs សម្លឹងឃើញដើម្បីមកជំនួសកីឡាករ Christian Eriksen វ័យ២៧ឆ្នាំដែលជឿជាក់តែងតែចិញ្ចឹមចិត្តក្នុងការចាកចេញពីក្លឹបឲ្យបាននៅរដូវក្តៅនេះ។
នេះមានន័យថាការចចារគ្នារយៈពេលជាច្រើនខែក្លឹបនឹងអាចផ្លាស់យកកីឡាកររូបនេះមកក្នុងតម្លៃខ្លួនសរុប៤៧,៦លានផោនបូករួមនិងប្រាក់លើកទឹកចិត្តប្រមាណជា៧,៤លានផោនផងដែរនិងធ្វើឲ្យកីឡាកររូបនេះមានឈ្មោះជាកីឡាករដែលមានតម្លៃថ្លៃបំផុតរបស់ក្លឹបទី២ក្នុងប្រវត្តិសាស្ត្រ៕
ប្រែសម្រួល:Lee