Dybala គាត់បានធ្វើការបញ្ជាក់ថា គាត់ចង់បានទឹកប្រាក់ ៣៥០ ០០០ ផោន ក្នុងមួយសប្តាហ៍ បើឲ្យគាត់ចូលរួមលេងជាមួយបិសាចក្រហម ។ នេះបើតាមការចុះផ្សាយរបស់ The Sun ។
ទឹកប្រាក់ដែលទាមទារនៅតែតិចជាងកីឡាករ Alexis Sanchez(៥០៥ ០០០ផោន) និងអ្នកចាំទី David de Gea(៣៧៥ ០០០ផោន) ។ ប្រសិនបើឲ្យគាត់ចូលរួមលេងជាមួយបិសាចក្រហម មែនគាត់នឹងក្លាយជាកីឡាករដែលមានប្រាក់កម្រៃប្រចាំសប្តាហ៍ច្រើនលំដាប់ទី ៣ ។ ម្យ៉ាងទៀត បើសិនការទាមទារនេះបានសម្រេច ទឹកប្រាក់ប្រចាំសប្តាហ៍របស់គាត់ នឹងខ្ពស់ជាង Paul Pogba និង Marcus Rashford ដែលបានចុះកុងត្រាកាលពីខែ កក្កដា ត្រឹមតែ ៣សែនផោន ក្នុងមួយសប្តាហ៍ ៕