មានការលេចធ្លាយគួរឱ្យកត់សម្គាល់មួយទៀត ទើបតែបានចែករំលែកតម្លៃ Samsung Galaxy Note10 និង Note10+ នៅលើ Twitter ហើយវាស្រដៀងនឹងរបាយការណ៍ដំបូង ដែលចេញកាលពីខែមុន ថាទូរស័ព្ទស្មាតហ្វូតនេះមានតម្លៃ 999 អឺរ៉ូ ប៉ុន្តែលើកនេះ Ishan Agarwal អះអាងថា Galaxy Note10 នឹងមានតម្លៃ 949 អឺរ៉ូ សម្រាប់ម៉ូដែល 256 ជីកាបៃ។
បច្ចុប្បន្ននេះ យើងបានដឹងហើយថានឹងមិនមានទូរស័ព្ទប្រភេទទំហំ 128 ជីកាបៃទៀតនោះទេ ហើយវាជំនួសមកវិញនូវប្រភេទអង្គផ្ទុកទិន្នន័យធំរហូតដល់ ២៥៦ ជីកាបៃ។
Samsung Note10+ នឹងចាប់ផ្តើមពីតម្លៃ 1,049 អឺរ៉ូ ជាមួយនឹងទំហំផ្ទុក 256 ជីកាបៃ ហើយសម្រាប់ម៉ូដែល 512 ជីកាបៃវិញតម្លៃប្រមាណជា 1,199 អឺរ៉ូ។