ហេតុផល ១ ដែល Ronaldo ជម្រុញឲ្យ Dybala ទៅលេងនៅ Man Utd

0

យោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Cristiano Ronaldo បានធ្វើការជម្រុញ​កីឡាករ Paulo Dybala ថាគេត្រូវតែផ្លាស់ទៅកីឡដ្ឋាន Old Trafford ដើម្បីឈ្នះពាន។
ក្នុងគ្រុប WhatsApp មានការសាកសួរយោបល់ទៅលើកីឡាករ Ronaldo អំពីការផ្លាស់ទៅ Dybala ទៅលេងនៅទឹកដីអង់គ្លេស ជាមួយក្លិប Manchester United។

ជាមួយសំនួរនេះ Ronaldo បានធ្វើការឯកភាព ជាមួយក្រុម Juventus ឲ្យ Dybala ទៅលេងនៅ Manchester United ទីដែលរួបគេផ្ទាល់ជោគជ័យខ្លាំងនៅទីនោះ និងបានឈ្នះពានជាច្រើន ក្រោយចំណាយរយៈពេល ៦ឆ្នាំ ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ។

ក្នុងករណីដែល Dybala ទៅលេងនៅ Man Utd មែនរូបគេនឹងត្រូវធ្វើការដោះដូរ រវាង Lukaku ខណៈដែលបច្ចុប្បន្នអនាគតលេងរបស់គេស្ថិតក្នុង ស្ថានភាពស្រពិចស្រពិល ។ ទន្ទឹមនេះដែរ Dybala ក៏ធ្លាប់លើកឡើងថា គេចង់រកកន្លែងថ្មីដើម្បីអភិវឌ្ឍន៍ខ្លួន បើតាមដំបូន្មានរបស់ Ronaldo គឺ Man UTD ជាកន្លែងល្អបំផុតសម្រាប់រូបគេ៕