បិសាចក្រហម​ជះប្រាក់កម្រៃសប្តាហ៍លើសពី​២ដងដែល Bruno Fernandes ធ្លាប់ទទួលបាននៅក្លិបចាស់

0

សារព័ត៌មានក្នុងប្រទេសព័រទុហ្កាល និង express បានចុះផ្សាយថា បិសាចក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើអាយុ ២៤ឆ្នាំ ។ ថ្វីបើដូច្នោះមែន តែ Sporting Lisbon សុំឲ្យរងចាំក្រោយការប្រកួត Super Cup ជាមួយ Benfica នាថ្ងៃទី​៤ ខែសីហា បញ្ចប់សិន ទើបបញ្ជាក់ការផ្ទេរនេះ ។

Bruno Fernandes អាចនឹងទទួលបានប្រាក់បៀរវត្តន៍ ៥លានអឺរ៉ូក្នុងមួយឆ្នាំ បើសិនជាចូលរួមលេង​ជាមួយក្លិបអ្នកមានបិសាចក្រហម។​
វានឹងក្លាយជាការពិត ដោយ Bruno Fernandes អាចនឹងទទួលបានប្រាក់​ប្រចាំសប្តាហ៍ ៩ម៉ឺនផោន ក្រោយការបង់ពន្ធរួច ដែលច្រើនជាង​២ដង កំពុងមាននៅក្លិបចាស់​។

កីឡាកររូបនេះក៏ពេញចិត្តនូវទឹកប្រាក់ដែលខាងក្លិបបិសាចក្រហម ប៉ុន្តែ​បើធៀបទៅវានៅទាបជាងប្រាក់កម្រៃទូទៅ ដែលកីឡាករនៅ Old Traford ទទួលបាន។ ជាក់ស្តែងតែម្តង Alexis Sanchez ទទួលបាន ៣៥០ ០០០ ផោន ក្នុងមួយសប្តាហ៍ Paul Pogba, Anthony Martial, Rashford, De Gea ឬ Lukaku ទទួលបានក្នុងរង្វង់ចាប់ពី ២សែនផោនឡើងទៅ ។
ទឹកប្រាក់ដែលបិសាចក្រហមឲ្យប្រចាំសប្តាហ៍ ស្ថិតនៅលេខ ទី​១៤ ដោយខ្ពស់ជាងកីឡាករ Marcos Rojo, Chris Smalling ឬ Victor Lindelof តែប៉ុណ្ណោះ ។