ភ្នំពេញ៖ ទើបតែបើកបានជិត ១ខែប៉ុណ្ណោះ ផ្សារអូឡាំព្យាប៉ល ត្រូវបានភ្លើងលេបត្របាក់ ដោយហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកនៅជិតទីនោះ ជាពិសេសអ្នកលេងបណ្តាញសង្គមតែម្តង ។
ហេតុការណ៍អគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននោះទេ ថាវាផ្តើមចេញពីអ្វីឲ្យប្រាកដ ដែលបង្កើតឲ្យមានភ្លើងឆេះយ៉ាងដូច្នេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការអន្តាគមន៍ដើម្បីពន្លត់៕

