Arsenal ដាក់សំណើរសុំខ្ចីខ្សែការពារម្នាក់របស់ក្លឹប Juventus

0

The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal បានដាក់សំណើរដើម្បីខ្ចីជើងកីឡាករខ្សែការពារ Daniele Rugani ពីក្លឹប Juventus ឲ្យបានរយៈពេលយ៉ាងហោចណាស់២ឆ្នាំ។

កាសែតអ៊ីតាលី Gazzeta dello Sports ក៏បានសរសេរស្រដៀងគ្នានេះដែរថាក្លឹបកាំភ្លើងធំ Arsenal ធ្លាប់បានដាក់សំណើរទិញកីឡាករអ៊ីតាលីរូបនេះ២ដងហើយប៉ុន្តែមិនបានសម្រេចទើបបែរគោលដៅទៅជាសំណើរសុំខ្ចីជើងវិញ។

កីឡាករ Rugani បើទោះបីជាត្រូវបានគេជឿជាក់ថាមានសមត្ថភាពក្នុងចំណោមកីឡាករខ្សែការពារល្អបំផុតនៅអ៊ីតាលីមែនប៉ុន្តែ Juventus ដែលមានដូចជា Bonucci និង Chiellini ទៅហើយនោះបានធ្វើឲ្យតំណែងរបស់គេមានភាពចង្អៀតណាស់ជាមួយនឹងក្លឹបនេះ៕

ប្រែសម្រួល:Lee