គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃអង្គារទី៣០ខែកក្កដាបានប្រកាសសម្រេចចិត្តដាក់ឲ្យយុវជនឆ្នើមវ័យ១៦ឆ្នាំម្នាក់ចាកចេញពីក្លឹបស្វែងរកបទពិសោធថ្មីបន្ទាប់ពីទើបតែបានបង្ហាញខ្លួនដំបូងបានតែ១៥នាទីប៉ុណ្ណោះសម្រាប់ក្លឹប។
កីឡាករ Harvey Elliott ត្រូវបានក្លឹបអនុញ្ញាតិឲ្យទៅលេងជាមួយនឹងក្លឹបថ្មីនារដូវកាលក្រោយបន្ទាប់ពីបានបង្ហាញខ្លួនបានតែ១៥នាទីប៉ុណ្ណោះក្នុងការប្រកួតមិត្តភាពបើករដូវកាលក្នុងលទ្ធផលចាញ់ទៅលើក្លឹប Napoli ។
កីឡាករវ័យក្មេងរូបនេះក៏ត្រូវបានគេដឹងផងដែរជាគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបដូចជា Barcelona, RB Leipzig និង Real Madrid ផងដែរ។គួរឲ្យដឹងដែរថាកីឡាករ Elliott ត្រូវបាន Liverpool ទិញពី Fulham កាលពីខែមិថុនានេះប៉ុណ្ណោះ៕
ប្រែសម្រួល:Lee