តារាបាល់ទាត់កាំភ្លើងធំល្បីថាឆក់ខ្សែភ្លើងស្លាប់នៅ អេហ្ស៊ីប

0

សមត្ថកិច្ចបាននិយាយថា បុរសដែលរកឃើញដេកស្លាប់នៅផ្ទះ ក្នុងទឹកដីអេហ្ស៊ីប ជា​តារាបាល់ទាត់របស់កាំភ្លើងធំ លោក Mohamed Elneny ត្រូវបានឆក់ខ្សែភ្លើងស្លាប់ ។
ការស្លាប់របស់កីឡាករខាងលើ ត្រូវបានគេរកឃើញនៅផ្ទះរបស់លោក ស្ថិតនៅMahalla Al-Kubra ចម្ងាយពីទីក្រុង Cairo ៦២ម៉ៃល៍
សារព័ត៌មាន Gazzetta របស់អ៊ីតាលី បានរាយការណ៍ថា ក្រោយហេតុការណ៍ ឪពុកកីឡាករអាយុ ២៧ឆ្នាំខាងលើ បានរាយការណ៍ ទៅកាន់សមត្ថកិច្ចភ្លាមៗ ហើយក៏ឃើញថា បានស្លាប់ក្នុងផ្ទះរួចរាល់ទៅហើយ ។
បើយោងតាម BBC បានចុះផ្សាយថា បុរសដែលស្លាប់នោះ បានព្យាយាមលួច​ចរន្តអគ្គិសនី មកប្រើប្រាស់ ។
Nasser Elneny បាននិយាយថា Mohamed មកខលមកខ្ញុំនឹងសួរពីអ្វីដែលបានកើតឡើង ប៉ុន្តែខ្ញុំបានប្រាប់គាត់ថាកុំបារម្ភធ្វើអ្វី ហើយសមត្ថកិច្ច បានបិទរឿងនេះចោលរួចរាល់ហើយ ។ ខ្ញុំបានប្រាប់គាត់ថា សាកសពនោះ គឺជាចោរទេ ហើយពេលនេះ Mohamed Elneny គឺអត់មានបញ្ហាអ្វីឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា​ សាកសព នោះគឺជាជាងកាត់សក់ស្ថិតនៅជិតទីក្រុង Tanta តែប៉ុណ្ណោះ៕