Patrick Cutrone ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan ត្រូវបានគេជឿជាក់ថានៅថ្ងៃអង្គារទី៣០ខែកក្កដានេះកំពុងធ្វើការដំណើរមកតាមផ្លូវពីអ៊ីតាលីទៅកាន់ប្រទេសអង់គ្លេសហើយដើម្បីចាប់ផ្តើមធ្វើតេស្តសុខភាពកុងត្រាជាផ្លូវការ ក្នុងតម្លៃខ្លួន១៦លានផោន។
កីឡាករវ័យទើបតែ២១ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យក្លឹប AC Milan ក្នុងការប្រកួតបើករដូវកាលនៅអាមេរិកនោះនឹងត្រូវហោះហើរទៅកាន់ស្រុកកំណើតជាមុនសិនមុនពេលហោះទៅដល់អង់គ្លេសតេស្តសុខភាពនិងប្រកាសជាផ្លូវការចូលរួមជាមួយនឹងក្លឹបកញ្ជ្រោង Wolve ។
ប្រភពព័ត៌មាននៅអ៊ីតាលីក៏បានចេញផ្សាយស្រដៀងគ្នានេះផងដែរដោយអះអាងថាកីឡាករផ្ទាល់បានលាមិត្តរួមក្លឹបទាំងឡាយហើយដើម្បីមកចូលរួមជាមួយនឹងក្លឹបអង់គ្លេសនេះជាមួយនឹងកុងត្រាដែលមានសុពលភាពប្រមាណជា៥ឆ្នាំ៕
ប្រែសម្រួល:Lee