
ការប្រកួតមុនរដូវកាលរបស់ក្លឹបបិសាចក្រហម Man United ប៉ុន្មានប្រកួតនេះប្រព្រឹត្តទៅបានយ៉ាងល្អក្រោមការដឹកនាំរបស់លោក Solkjaer តែក្នុងនោះគេសង្កេតឃើញថាមានយុវជនឆ្នើមម្នាក់ដែលលេចធ្លោជាងគេនោះគឺ Mason Greenwood មានវ័យទើបតែ១៧ឆ្នាំប៉ុណ្ណោះ។
ក្នុងរយៈពេលមួយខែមកហើយនេះកីឡាករ Greenwood រកបាន២គ្រាប់ជួយក្លឹបយកឈ្នះ Leeds និង Inter Milan ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបច្ចុប្បន្ន Greenwood ទទួលបានប្រាក់កម្រៃតែ៨០០ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍។
ប្រភពព័ត៌មាននៅក្នុងប្រទេសអង់គ្លេសជឿជាក់ថាកីឡាកររូបនេះមានសមត្ថភាពនិងគុណសម្បត្តិខ្លាំងជាងកីឡាករ Sanchez ដែលទទួលបានប្រាក់កម្រៃទៅដល់៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ទៅទៀតដែលនេះមានន័យថាក្លឹបនឹងត្រៀមកញ្ចប់កុងត្រាថ្មីមួយដើម្បីទាក់ចិត្តកីឡាកររូបនេះឲ្យនៅបន្តជាមួយនឹង Old Trafford ជាមិនខាន៕
ប្រែសម្រួល:Lee