អតីតកីឡាករអ្នកចាំទីឆ្នើមរបស់ក្លឹបមេឃខៀវ Man City និងជម្រើសជាតិអង់គ្លេសកីឡាករ Joe Hart ក្នុងវ័យ៣២ឆ្នាំទៅហើយកំពុងត្រៀមចាកចេញពីក្លឹប Burnley នាពេលខាងមុខ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះនៅតែមានក្តីសង្ឃឹមថានឹងអាចបន្តលេងនៅលីកកំពូលនេះដដែលខណៈដែលក្លឹបទើបនឹងឡើងមក Premier League គឺ Sheffield United កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងអតីតកីឡាករជើងឯកអង់គ្លេសរូបនេះ។
លើសពីនេះក៏មានក្លឹបជាច្រើនទៀតផងដែរដែលកំពុងរងចាំមើលការចចារគ្នារវាង Sheffield និង Burnley ជោគជ័យឬអត់ក្នុងនោះមានដូចជា Stoke City និង Blackburn ផងដែរ៕
ប្រែសម្រួល:Lee