ទាំងក្លឹបនិងកីឡាករ Bale បានបដិសេធសំណើររបស់ក្លឹបចិន

0

មកដល់សប្តាហ៍នេះកីឡាករ Gareth Bale ត្រូវបានគេជឿជាក់ថាស្ទើរតែនឹងអាចចាកចេញពីក្លឹបទៅលេងជាមួយនឹងលីកកំពូលចិនឬ Bayner Munich ឬ PSG ផងដែរក្រោយការបញ្ជាក់យ៉ាងច្បាស់អំពីលោកគ្រូបង្វឹកក្លឹប Real Madrid ថាចង់ឲ្យមានការផ្ទេរខ្លួនកីឡាករចេញឆាប់ៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលទ្ធផលជាក់ស្តែងទី១បានចេញមកហើយដោយក្នុងនោះទាំងក្លឹបនិងកីឡាករផ្ទាល់បានបដិសេធសំណើររបស់ក្លឹបកំពូលរបស់ចិន Jiangsu Suning រួចទៅហើយដែលវាមានតម្លៃប្រមាណជា៣០លានផោនក្នុងមួយឆ្នាំសម្រាប់កីឡាករ។

ក៏មានការអះអាងដែរថាក្លឹបចិន Jiangsu Suning នេះបានឲ្យតម្លៃខ្លួនរបស់ Bale តែ២០លានផោនប៉ុណ្ណោះហើយកុងត្រាតម្លៃ៣០លានផោននេះទៀតសោតក៏មានរយៈពេលតែ២ឆ្នាំផងដែរ៕

ប្រែសម្រួល:Lee