Wolve ចាប់ផ្តើមពិភាក្សាមើលលទ្ធភាពក្នុងការនាំយកខ្សែបម្រើឆ្នើមម្នាក់របស់ Juventus

0

ក្រោយការធ្វើដំណើរមកដល់នៃគ្រូបង្វឹកថ្មីលោក Maurizio Sarri ជាមួយនឹងក្លឹប Juventus មកគេជឿជាក់ថាកីឡាករមួយចំនួននឹងមិនស្ថិតនៅក្នុងផែនការក្លឹបសម្រាប់បុរសជនជាតិអ៊ីតាលីរូបនេះឡើយនារដូវកាលក្រោយក្នុងនោះក៏មានកីឡាករខ្សែបម្រើអាល្លឺម៉ង់ Sami Khedira ផងដែរ។

ដំណឹងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយនឹងកីឡាករកំពស់ខ្ពស់មួយនេះ ក្នុងនោះក្លឹបខ្លាំងមួយរបស់អង់គ្លេស Wolve ក៏បានចាប់ផ្តើមធ្វើការពិភាក្សាហើយដើម្បីពិនិត្យមើលលទ្ធភាពនៃការផ្ទេរកីឡាករវ័យ៣២ឆ្នាំរូបនេះចេញពីអ៊ីតាលី។

ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរថាប្រធានក្លឹបកីឡាកររបស់ក្លឹប Juventus លោកFabio Paratici បានជួបជាមួយនឹងប្រធានក្លឹប Wovle រួចរាល់ហើយក្នុងការពិភាក្សាគ្នាលើកនេះប៉ុន្តែជឿជាក់ដែរថា Wolve ក៏នឹងជួបគូប្រជែងមកពីក្លឹប Besiktas និងក្លឹបមួយចំនួនទៀតនៅលីកកំពូលអាមេរិកផងដែរ៕

ប្រែសម្រួល:Lee