រន្ធត់ស្ដែងៗតែម្ដង!យុវជនពីរនាក់ជិះម៉ូតូឆ្លងស្ពានត្រូវដីបាក់ស្រុតធ្លាក់ហូរទៅតាមទឹក(មានវីដេអូ)

0

ភ្នំពេញ៖យុវជនជាយោធិនពីរនាក់កំពុងជិះម៉ូតូឆ្លងស្ពានត្រូវដីបាក់ស្រុតធ្លាក់ហូរទៅតាមទឹកកាលពីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩រហូតមកដល់ពេលនេះរកមិនទាន់ឃើញនៅឡើយ។
តាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា ឧបទ្ទវហេតុបាក់ស្ពានឈើនេះ ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង កាល ពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។
ជនរងគ្រោះទី១.ឈ្មោះ សុខ សុវណ្ណឌី និងទី២.ឈ្មោះ ភី នីដាលិ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរៈសេនាតូច កាំភ្លើងធំបញ្ជាកាស្រាលយោធភូមិភាគទី១ ប្រចាំការ នៅភូមិសាស្ត្រអូរអាឡៃ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=bl7q4nHuBCs&feature=youtu.be