កីឡាករប្រេស៊ីល Willian ឈានចូលមដល់កុងត្រាឆ្នាំចុងក្រោយហើយជាមួយនឹងក្លឹបតោខៀវ Chelsea ប៉ុន្តែស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Frank Lampard កីឡាករនេះគឺកំពុងត្រៀមខ្លួនទទួលយកកុងត្រាថ្មីរយៈពេល២ឆ្នាំទៀតជាមួយនឹងក្លឹប។
កាសែត The Times បានអះអាងថាកុងត្រារវាងក្លឹបនិងកីឡាករប្រេស៊ីលរូបនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗ ទោះបីជាកីឡាករមិនទាន់បានបង្ហាញខ្លួនជាមួយនឹងក្លឹបក្នុងការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅឡើយក្តី ដោយពេលនេះកំពុងសម្រាកលំហែក្រោយចប់ការងារ Copa America ជូនជម្រើសជាតិរូចមក។
ប៉ុន្តែទោះជាបានជួយលើកពានឲ្យក្លឹបជាច្រើនហើយក្តីមានមតិជាច្រើនរបស់គាំទ្រហាក់មិនសប្បាយចិត្តជាមួយនឹងការបន្តកុងត្រាថ្មីនេះឡើយដោយមានការលើកឡើងផ្សេងគ្នាថា Willian គួរតែដល់ពេលចាកចេញហើយអ្នកខ្លះទៀតបានបញ្ចេញយោបល់ថាកុងត្រារយៈពេល២ឆ្នាំវាច្រើនពេកហើយសម្រាប់កីឡាកររូបនេះ៕
ប្រែសម្រួល:Lee