PSG ចូលរួមប្រជែងទិញ Danny Rose តម្លៃ២០លានផោនពី Spurs

0

មកដល់សប្តាហ៍នេះទៅហើយ Spurs ទើបតែអាចលក់បានកីឡាករខ្សែការពារ Tripper ម្នាក់ប៉ុណ្ណោះចេញពីក្លឹបដោយក្នុងនោះកីឡាករមួយចំនួនទៀតក៏ស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយដើម្បីប្រមូលលុយមួយចំនួនចូលមកក្លឹបវិញ។

ក្លឹប Spurs បាននឹងកំពុងចចារជាមួយនឹង Juventus ក្នុងការផ្ទេរកីឡាករខ្សែការពារអង់គ្លេសម្នាក់ទៀតគឺ Danny Rose ចេញផងដែរប៉ុន្តែពេលនេះសូម្បីតែក្លឹប PSG ក៏បានចូលរួមមកប្រជែងទិញយកកីឡាករខ្សែការពារតម្លៃ២០លានផោនរូបនេះផងដែរ។

PSG ទើបតែទិញបានកីឡាករខ្សែបម្រើម្នាក់ពីលីកកំពូលអង់គ្លេសដោយមិនមានចំណាយតម្លៃខ្លួនឡើយគឺកីឡាករ Ander Herrera ហើយលើកនេះគេជឿជាក់ថា PSG បាននាំមុខ Juventus ក្នុងការនាំយកកីឡាករ Danny Rose ថែមម្នាក់ទៀតផងដែរ។

ការចាកចេញពីក្លឹបគឺកាន់តែច្បាស់ហើយនៅពេលដែលកីឡាករ Rose រូបនេះគឺមិនមានវត្តមានឡើយជាមួយនឹងក្លឹបឡើយក្នុងដំណើរប្រកួតមិត្តភាពមុនបើករដូវកាលនៅក្នុងតំបន់អាស៊ីដោយសង្ឃឹមថានឹងអាចរកក្លឹបថ្មីបានឆាប់ៗនេះ៕

ប្រែសម្រួល:Lee