ការប្រកាសរបស់លោកគ្រូបង្វឹកក្លឹបលោក Zidane បានធ្វើឲ្យស្ថានភាពតានតឹងរវាងក្លឹបនិងកីឡាករវេល Gareth Bale កាន់តែខ្លាំងឡើងទោះបីជាកីឡាករដែលទទួលបានប្រាក់កម្រៃ ៦០ម៉ឺនផោនរូបនេះនៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតក្តី។
លោក Zidane បានបញ្ជាក់ថាលោកពិតជាមានបំណងចង់ឲ្យកីឡាករវ័យ៣០ឆ្នាំរូបនេះចេញពីក្លឹបកាន់តែឆាប់អាចធ្វើទៅបាន។ការប្រកាសបែបនេះត្រូវបានធ្វើឡើងនៅក្រោយការបញ្ចប់ទៅនៃការប្រកួតបរាជ័យទៅលើក្លឹប Bayern Munich នៅអាមេរិកកាលពីប៉ុន្មានថ្ងៃមុន។
គ្រូបង្វឹកបារាំងរូបនេះបានអះអាងថាកីឡាករ Bale បានបដិសេធមិនព្រមចូលលេងក្នុងការប្រកួតជាមួយនឹង Bayern Munich ឡើយដោយអះអាងថា Bale ពិតជាមានកំហឹងខ្លាំងជាមួយនឹងក្លឹបដែលធ្លាប់បានបញ្ជាក់ហើយថាចង់លក់កីឡាកររូបគេចេញយ៉ាងខ្លាំងនោះ៕
ប្រែសម្រួល:Lee