កីឡាករម្នាក់នៅលីកកំពូលអង់គ្លេសចង់ប្រកាសជាសាធារណៈថាខ្លួនជាភេទទី៣តែក្លឹបបារម្ភបញ្ហាធំបំផុតគឺអ្នកគាំទ្រ

0

កាសែតអង់គ្លេសដ៏ល្បី The Sun ចេញផ្សាយនៅថ្ងៃអង្គារនេះបានសរសេរថាមានកីឡាករល្បីដែលកំពុងលេងនៅលីកកំពូលរបស់អង់គ្លេសម្នាក់មានបំណងចង់ប្រកាសជាសាធារណៈទៅកាន់ពិភពលោកថាខ្លួនគេគឺជាមនុស្សភេទទី៣ប៉ុន្តែជារឿយៗវាត្រូវបានក្លឹបរបស់គេរារាំងមិនឲ្យធ្វើរឿងនេះកើតឡើងដោយសារតែបញ្ហាធំបំផុតនោះគឺអ្នកគាំទ្រ។

ប្រភពដដែលបានសរសេរទៀតថាកីឡាករភេទទី៣រូបនេះនៅតែបន្តពិភាក្សាគ្នាជាមួយនឹងក្លឹបនិងគ្រូបង្វឹកដដែលៗអំពីបញ្ហានេះហើយវាបានបន្តធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយដោយក្នុងនោះមានទាំងបុគ្គលិកជាន់ខ្ពស់របស់ក្លឹបនិងភ្នាក់ងារផ្ទាល់របស់កីឡាករផងដែរថាតើគួរតែបញ្ចេញព័ត៌មាននេះជាសាធារណៈឬយ៉ាងណា?

ប្រភពដ៏ជិតស្និទ្ធជាមួយនឹងកីឡាករបាននិយាយថាពួកគេនិងកីឡាករផ្ទាល់មិនមានភាពសប្បាយចិត្តជាមួយនឹងការរារាំងបែបនេះពីសំណាក់ក្លឹបឡើយដោយជឿជាក់ថាវានឹងក្លាយទៅជារឿងវិជ្ជមាននិងគួរតែទទួលបានការគោរពទៅវិញនោះទេ៕

ប្រែសម្រួល:Lee