Arsenal យល់ព្រមរាល់លក្ខណ្ឌខ្ជីជើង Dani Ceballos ពីក្លឹបReal Madrid

0

ការអះអាងចុងក្រោយមួយដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ដោយបញ្ជាក់ថាក្លឹបនឹងអាចទទួលស្វាគមន៍កីឡាករខ្សែប្រយុទ្ធចំណូលថ្មីម្នាក់គឺកីឡាករ Dani Ceballos ពីក្លឹបយក្សអេស្បាញ Real Madrid។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីកុងត្រានេះគឺធ្វើឡើងត្រឹមក្នុងនាមជាកីឡាករខ្ចីជើងដែលមានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះហើយជឿជាក់ថានៅថ្ងៃអង្គារនេះកីឡាករបានធ្វើដំណើរមកដល់ទីក្រុងឡុងដើម្បីធ្វើតេស្តសុខភាព។

កន្លងមកលោក Zidane គ្រូបង្វឹកក្លឹប Real Madrid បាននិយាយទាំងជឿជាក់ថាអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅជាមួយនឹងក្លឹបគឺនៅតែមានប៉ុន្តែមើលឃើញថាការបង្ហាញខ្លួនទៀតទាត់នៅអង់គ្លេសនឹងក្លាយទៅជាប្រយោជន៍ដ៏ល្អបំផុតដល់ Real Madrid នាពេលអនាគត៕

ប្រែសម្រួល:Lee