Antoine Griezmann បានទទួលសារស្វាគមន៍ពីកីឡាករ Luis Suarez ដែលចូលមកលេងឲ្យក្លិប Barcelona ប៉ុន្តែកីឡាករ Messi នៅមិនទាន់ស្តីរកកីឡាករបារាំងរូបនេះនៅឡើយ។
អតីតកីឡាកររបស់អាតេម៉ាឌ្រីដ ទទួលបាន ១០៨លានផោន ពីក្លិប Barcelona ក្រោយចាកចេញកាលពីថ្ងៃទី១៤ ខែកក្កដា ។
Griezmann បានថ្លែងប្រាប់អ្នកកាសែតមុនការប្រកួតនាថ្ងៃអង្គារ ស្អែកនេះឲ្យដឹងថា សម្រាប់កីឡាករ Messi មិនទាន់ស្តីរកខ្ញុំនោះទេ ប៉ុន្តែ Suarez បានធ្វើរួចរាល់ហើយ ដោយគាត់បានសាទរខ្ញុំ ។ ក្រុមក៏បានស្វាគមន៍ខ្ញុំដែរ ហើយខ្ញុំពិតជារីករាយដែលបានស្លៀកពាក់ឯកសណ្ឋានជាមួយពួកគេ ហើយខ្ញុំនឹងជួយក្រុមទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើវាទៅបាន៕