PSG បានព្យាយាមរារាំងការផ្តល់ជូនដ៏ធំមួយពី Manchester City ដោយម្ចាស់ពានលីគកំពូលបារាំងបានផ្តល់កុងត្រាថ្មីមួយដល់ Kylian Mbappe ជូន ប្រាក់កម្រៃ រហូតដល់ទៅ 860,000 ផោនក្នុងមួយសប្តាហ៍។នេះបើតាម The Sun បានចុះផ្សាយ។
សារព័ត៌មាននៅក្នុងប្រទេសបារាំង El Pais បានចុះថា នៅថ្ងៃនេះ មេឃខៀវ បានព្យាយាមល្បួងកីឡាករអាយុ ២០ឆ្នាំ មកកាន់ទឹកដីអង់គ្លេសដោយសន្យាថានឹងផ្តល់ការលេងឲ្យទៀងទាត់មួយ ។
ជាមួយការល្បួងនេះដែរ PSG បានកាត់ផ្តាច់ ដែលធ្វើឲ្យកីឡាកររូបនេះ បានក្លាយជាកីឡាករទី២ នៅលើពិភពលោកទទួលបានប្រាក់ចំណូលខ្ពស់ បំផុតប្រចាំសប្តាហ៍ ។ វាត្រូវបានគេលើកឡើងថា Kylian Mbappe នឹងមានប្រាក់ក្នុងកុងប្រចាំឆ្នាំ រហូតដល់ទៅ ៤៥លានផោន នោះមានន័យថា គាត់នឹងទទួលបានប្រាក់កម្រៃប្រចាំសប្តាហ៍ រហូតដល់ទៅ 860,000 សែនផោន ក្នុងមួយសប្តាហ៍៕