Real Madrid មានផែនការថ្មីដើម្បីទិញ Pogba ដែលកំពុងមានតម្លៃខ្លួន ១៨០លានផោន

0

កន្លងមកក្លឹបយក្សអេស្បាញ Real Madrid បានចំណាយពេលចចារជាច្រើនជាមួយនឹងក្លឹបបិសាចក្រហម Man United ដើម្បីទិញយកកីឡាករបារាំង Paul Pogba ទាំងដែលក្លឹបក្រោមការដឹកនាំរបស់លោក Solkjare ហាក់មិនមានបំណងលក់កីឡាកររូបនេះក្តី។

ដំបូង Real Madrid គិតថានឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ Man United ស្វែងរកកីឡាករថ្មីមកជំនួសតំណែងដោយធ្វើយ៉ាងណាការចុះហត្ថលេខាគួរតែត្រូវធ្វើឡើងឲ្យបានមុនថ្ងៃទី៨ខែសីហាជាថ្ងៃបិទទីផ្សារដោះដូរកីឡាករនៅអង់គ្លេសប៉ុន្តែចុងក្រោយ Real Madrid ក៏បានផ្លាស់ប្តូរផែនការថ្មីវិញដើម្បីដាក់សំពាធដល់ Man United ដែលបានទាមទារតម្លៃខ្លួនកីឡាកររូបនេះមកដល់បច្ចុប្បន្នគឺឡើងទៅដល់១៨០លានផោននោះ។

Real Madrid នឹងត្រូវរងចាំដល់នាទីចុងក្រោយនៃពេលវេលាដោះដូរទីផ្សារព្រោះអាងថាសូម្បីតែកីឡាករផ្ទាល់ក៏មិនចង់បន្តលេងនៅអង់គ្លេសដែរ។មានន័យថាបិសាចក្រហម Man United ទោះបីជាយ៉ាងណាក្តីនឹងត្រូវបង្ខំចិត្តលក់កីឡាកររូបនេះចេញក្នុងតម្លៃទាបជាងពេលនេះដោយក្នុងនោះ Real Madrid បានត្រៀមលុយតែ១៣០លានផោនប៉ុណ្ណោះនានាទីចុងក្រោយបែបនេះ៕

ប្រែសម្រួល:Lee