ភ្នំពេញ៖ អ្នកលេងគុនខ្មែរពីរជំនាញ ទាំងសកល និងសេរី កីឡាករ ពេជ្រ ម្ទេសខ្មាំង បានជួបទុក្ខធ្ងន់ដោយជីតាជាទីស្រលាញ់របស់លោក បានស្លាប់នាថ្ងៃម្សិលមិញ។
ពេជ្រ ម្ទេសខ្មាំង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ថា ខ្ញុំបាទពេជ្រ ម្ទេសខ្មាំង ថ្ងៃនេះខ្ញុំមានទុក្ខធំ ព្រោះលោកតាជាទីស្រលាញ់របស់ខ្ញុំបានស្លាប់ទៅចោលខ្ញុំហើយនៅតែគាត់ម្នាក់ទេ អីលូវគាត់ទៅចោលខ្ញុំទៀត ហើយខ្ញុំគ្មានតាឯណាហៅនិងគេទៀតទេ សូមអោយលោកតាទៅបានសុខ បើបងប្អូនអាណិតនិងគាំទ្រ មានសធាចង់ចូលបុណ្យលោកតាខ្ញុំបាទ បងប្អូនអាចខលមកលេខខ្ញុំបាទ 069996731 សូមអរគុណបងប្អូនទុកជាមុន។