ឲ្យ៤០លានផោនម្តងហើយបរាជ័យលើកនេះ Arsenal នឹងថែមកីឡាករ៣នាក់ទៀតដើម្បីចចារទិញ Zaha ម្តងទៀត

0

ទោះបីជាមានកញ្ចប់ថវិកាតិចតួចក្តីសម្រាប់ការដោះដូរកីឡាករចំណូលថ្មីត្រៀមរដូវកាលថ្មីប៉ុន្តែកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Emery ហាក់មិនរុញរាក្នុងការចំណាយលុយប្រមាណជា៤០លានផោនសុំចចារទិញកីឡាករខ្សែប្រយុទ្ធ Zaha ពីក្លឹប Crystal Palace។

សំណើរសុំទិញចុងក្រោយបានត្រឹមការបរាជ័យប៉ុណ្ណោះទោះបីជាកីឡាកររូបនេះក៏ជាអ្នកគាំទ្រក្លឹបកាំភ្លើងធំមួយរូបផងដែរកាលពីពេលវ័យក្មេង។Crystal Palace ចាយលុយតែ៦លានផោនប៉ុណ្ណោះកាលពីឆ្នាំ២០១៥ប៉ុន្តែកំពុងមានកុងត្រារយៈពេល៤ឆ្នាំជាមួយនឹងប្រាក់កម្រៃប្រមាណជា១៣ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយកីឡាកររូបនេះ។

សប្តាហ៍ចុងក្រោយនេះក្លឹបកាំភ្លើងធំ Arsenal គឺមិនបានចុះចាញ់ក្នុងការព្យាយាមសាជាថ្មីឡើយសុំចចារទិញ Zaha ដោយលើកនេះក្លឹបថែមទាំងដាក់លក្ខណ្ឌដោយផ្តល់កីឡាករ៣រូបនិងប្រាក់មួយចំនួនផងឲ្យតែ Crystal Palace យល់ព្រមលក់កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យ២៦ឆ្នាំរូបនេះ៕

ប្រែសម្រួល:Lee