ក្រោយជួយឲ្យប្រេស៊ីលលើកពានខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានក្លិបធំៗចាប់អារម្មណ៍

0

ក្រោយលើកពានរង្វាន់ Copa America មកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនិងជាកីឡាកររបស់ក្លឹប Gremio កីឡាករ Everton Soares បាននិយាយថារូបគេអាចនឹងឈានទៅដល់ការសម្រេចចិត្តមួយអំពីអនាគតរបស់ខ្លួននាពេលខាងមុខ។

ការលើកឡើងបែបនេះស្របពេលដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើកីឡាករវ័យ២៣ឆ្នាំរូបនេះពីសំណាក់ក្លឹបជាច្រើននៅអឺរ៉ុប។កីឡាករ Everton បានទទួលនូវកិត្តិយសដ៏ធំធេងជាមួយនឹងកីឡាករ Paolo Guerrero របស់ប៉េរូដោយការស៊ុតបញ្ចូលបានបីគ្រាប់នៅក្នុងព្រឹត្តិការណ៍ Copa America ក្នុងប្រទេសប្រេស៊ីលដែលក្រុមម្ចាស់ផ្ទះបានឈ្នះតាមរយៈការផ្តួលក្រុមប៉េរូក្នុងលទ្ធផល៣ទល់នឹង១នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន Rio Maracana។

ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់កីឡាករ Everton សម្រាប់ក្លឹបនិងប្រទេសត្រូវបានធ្វើឲ្យមានព័ត៌មានកាន់តែច្រើនឡើងដែលបានអះអាងអំពីការផ្ទេរខ្លួនចេញទៅលេងជាមួយនឹងក្លឹប Manchester United, Manchester City, AC Milan និង Bayern Munichជាដើមផង៕

ប្រែសម្រួល:Lee