ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេលជិត៣ខែ ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងរាយប៉ាយដុំៗតាមខេត្ត-ក្រុងបណ្ដាលឲ្យមានអ្នកកើតជំងឺគ្រុនឈាមជាង១ម៉ឺននាក់និងស្លាប់២៥នាក់ផងដែរ។
យោងតាមស្ថានភាពជំងឺគ្រុនឈាមក្នុងជុំវែងនៃវដ្ត ១០-១២ ឆ្នាំ បន្ទាប់ពីឆ្នាំ២០០៧ គឺស្ថានភាពជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យកត់សំគាល់នៅកម្ពុជា ដូចជា បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការកើនឡើងនូវករណីឈឺជិត៥ដង និងករណីស្លាប់យ៉ាងច្រើន ដូចជានៅប្រទេសម៉ាឡេស៊ី ស្លាប់៧៤នាក់ និងហ្វីលីពីន ៣០៣ នាក់ជាដើម។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា “ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានចាប់ផ្ដើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយរាយប៉ាយដុំៗតាមភូមិសាស្ត្រនៃ រាជធានី-ខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១៥០០០នាក់ និងស្លាប់២៥នាក់ គិតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩នេះ”៕