មិនសូវបានបង្ហាញខ្លួនឲ្យក្លឹបក្រោមការដឹកនាំរបស់លោក Unai Emery មិនមានឈ្មោះក្នុងជម្រើសជាតិទៀតហើយកីឡាករដែលទទួលបានប្រាក់កម្រៃថ្លៃបំផុតរបស់ក្លឹបកាំភ្លើងធំកីឡាករ Mesut Ozil ហាក់មិនស្ថិតនៅក្នុងក្រសែភ្នែករបស់ក្លឹបឡើយដោយកំពុងរងចាំមើលសំណើរទាំងឡាយនិងលក់កីឡាកររូបនេះចេញភ្លាមជាមិនខាន។
មកដល់សប្តាហ៍នេះមិនមានក្លឹបណាហ៊ានដាក់សំណើរឡើយដោយ Ozil ក៏មិនខ្វល់នឹងព័ត៌មានព្រមទាំងប្រតិកម្មទាំងឡាយរបស់ក្លឹបចំពោះខ្លួនផងតែក្លឹបយក្សតួកគី Fenerbahce បានក្លាយទៅជាក្លឹបតែមួយគត់ដែលបានបង្ហាញចំណាប់អារម្មណ៍។ជាក់ស្តែងក្លឹបនេះមានបំណងចង់ខ្ចីជើងកីឡាកររូបនេះប៉ុណ្ណោះដោយមិនសូវហ៊ានសង្ឃឹមខ្លាំងដែរ។
Ozil សញ្ជាតិអាល្លឺម៉ង់វ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងឈុត១១នាក់ដំបូងឲ្យលោក Unai Emery បានតែ ២០ ដងប៉ុណ្ណោះកាលពីរដូវកាលមុនហើយមិនអាចធ្វើឲ្យទំរង់លេងរបស់ក្លឹបមានភាពល្អប្រសើរឡើយទោះបីក្នុងនាមជាកីឡាករទទួលបានប្រាក់កម្រៃថ្លៃជាងគេនៅក្លឹបក្តីគឺ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍៕
ប្រែសម្រួល:Lee