Arteta និង Vieira សុទ្ធតែបានបដិសេធសំណើរពីក្លឹប Newcastle ក្រោយពិភាក្សាគ្នាជាមួយនឹង Benitez

0

ក្រោយការចាកចេញរបស់ Rafa Benitez រួចមកក្លឹប Newcastle នៅតែបន្តការងាររបស់ខ្លួនទាំងអត់មានគ្រូបង្វឹក។ស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងនេះទៅទៀតគឺកីឡាករឆ្នើមៗរបស់ក្លឹបក៏ត្រូវចាកចេញផងរីឯការចចារទិញក្លឹបជាមួយនឹងសេដ្ឋីអារ៉ាប់ក៏មិនទាន់ប្រាកដនៅឡើយទោះបីជាព័ត៌មានបានបញ្ជាក់ច្បាស់ហើយថាលុយ៣៥០លានផោនគឺជាតម្លៃដែលភាគីទាំងពីរយល់ព្រមគ្នា។

ជាក់ស្តែងក្លឹបបានទាក់ទងជាមួយនឹងបុគ្គលសំខាន់ៗជាច្រើនផងដែរដែលរួមមានទាំង Steven Gerrard ដែលកំពុងធ្វើការជាមួយនឹងក្លឹប Rangers ហើយចុងក្រោយនេះគឺជាមួយនឹងលោក Patrick Vieira ដែលកំពុងបង្វឹកក្លឹប NICE និងលោក Mikel Arteta ជំនួយការគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City ប៉ុន្តែសុទ្ធតែត្រូវបានត្រឹមពាក្យបដិសេធដដែល។

ប្រភពព័ត៌មាននៅអង់គ្លេសក៏បានសរសេរដែរថាការបដិសេធទាំងពីរចុងក្រោយពីសំណាក់ Arteta និង Vieira គឺត្រូវបានគេដឹងថាបានធ្វើឡើងនៅបន្ទាប់ពីបុរសទាំងពីរនាក់នេះបានទៅពិភាក្សាសុំយោបល់ជាមួយនឹងលោក Rafa Benitez រួចមក៕

ប្រែសម្រួល:Lee