មកដល់សប្តាហ៍នេះទៅហើយកីឡាករខ្សែប្រយុទ្ធវេល Gareth Bale នៅតែមិនទាន់អាចរកក្លឹបថ្មីដើម្បីចាកចេញបាននៅឡើយប៉ុន្តែគេបានដឹងថាកីឡាកររូបនេះបានបដិសេធសំណើរចុងក្រោយមួយទៀតពីសំណាក់លីកកំពូលនៅចិនជាមួយនឹងប្រាក់កម្រៃស្ទើរនឹកស្មានមិនដល់។
កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងអាចទទួលបានប្រាក់កម្រៃរហូតទៅដល់១,២លានផោនក្នុងមួយសប្តាហ៍ប្រសិនបើយល់ព្រមផ្លាស់ទៅលេងនៅប្រទេសចិនខណៈដែលខ្លួនកំពុងទទួលបានប្រាក់កម្រៃប្រមាណជា៦០ម៉ឺនផោនរួចទៅហើយជាមួយនឹងក្លឹប Real Madrid នាពេលបច្ចុប្បន្ន។
បើយោងតាមការចេញផ្សាយរបស់កាសែតអេស្បាញ Marca វិញក៏មានភាពស្រដៀងគ្នានេះដែរដោយបានបញ្ជាក់ថាកីឡាករគឺមានជំហរថានឹងផ្លាស់ទៅលេងជាមួយតែក្លឹបធំៗនៅអ៊ឺរ៉ុបប៉ុណ្ណោះប្រសិនបើពិតជានឹងអាចចាកចេញពី Real Madrid មែននោះ៕
ប្រែសម្រួល:Lee