អ្វីៗគ្រប់យ៉ាងននៅក្លិប Newcastle ត្រូវជាប់គាំង​

0

មកដល់ពេលនេះទោះបីជាគ្រូបង្វឹកលោក Rafa Benitez បានសម្រេចចិត្តចាកចេញពីក្លឹបទៅហើយក្តីប៉ុន្តែវាសនាអនាគតរបស់ក្លឹប Newcastle នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ទាំងដែលការពិភាក្សានៅកំពុងបន្តនៅឡើយជាមួយនឹងតម្លៃក្លឹបប្រមាណជា៣៥០លានផោននៅលើតុ។

អ្វីៗគឺត្រូវនៅជាប់គាំងនៅឡើយទាំងដែលកីឡាករចំណូលថ្មីក៏មិនទាន់បានទិញបន្ថែមដើម្បីពង្រឹងក្លឹបផងនោះក្លឹបថែមទាំងត្រូវប្រឈមមុខទៅនឹងការបាត់បង់កីឡាករឆ្នើមៗបន្ថែមទៀតផងដែរដូចជាកីឡាករ Perez ទៅកាន់ក្លឹប Leicester City ជាដើមផង។

ក្លឹបក្រោមការដឹកនាំរបស់លោក Ashley ហាក់មិនសូវបានទទួលលទ្ធផលល្អឡើយដោយក្លឹបមិនដែលបានទទួលចំណាត់ថ្នាក់ដល់ក្រុមខ្លាំងទី៤លើលីកកំពូលអង់គ្លេសឡើយហើយជាពិសេសធ្លាប់ត្រូវបានកាត់ទៅលេងលីកទី២អស់២ដងហើយទាំងដែលពីមុនមិនដែលមានប្រវត្តិធ្លាក់ទៅលីកទី២នោះឡើយ៕

ប្រែសម្រួល:Lee