Davies និង Winks ដឹកដៃគ្នាបន្តកុងត្រាថ្មីជាមួយនឹង Spurs

0

ទោះបីជាបានត្រឹមជើងឯករងពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុប Champion League កាលពីរដូវកាលមុនក្រោមស្នាដៃរបស់ក្លឹបហង្សក្រហម Liverpool ក៏ពិតមែនប៉ុន្តែ Spurs នឹងនៅតែមានទំរង់លេងខ្លាំងដដែលដោយសារតែកីឡាករឆ្នើមៗមិនទាន់មានអ្នកណាម្នាក់ចាកចេញពីក្លឹបនៅឡើយ។

មកដល់សប្តាហ៍នេះកីឡាករ២រូបទៀតហើយដែលបានសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយនឹងក្លឹបគឺ Harry Winks កីឡាករខ្សែបម្រើនិងខ្សែការពារ Ben Davies ផងដែរដែលអ្នកទាំងពីរបានសម្រេចចិត្តបន្តកុងត្រាថ្មីរយៈពេលវែងស្របពេលគ្នាបន្តស្នាក់នៅទីនេះរហូតដល់ឆ្នាំ២០២៤។

កីឡាករ Davies ខ្សែការពារស្លាបឆ្វេងរូបនេះត្រូវបានក្លឹបចុះកុងត្រាទិញពី Swansea កាលពីឆ្នាំ២០១៤ខណៈដែលខ្សែបម្រើអង់គ្លេស Winks វិញបានចាប់ផ្តើមបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ក្លឹបកាលពីរដូវកាលឆ្នាំ២០១៦និង២០១៧៕

ប្រែសម្រួល:Lee