Leicester City ក្រោមការដឹកនាំថ្មីរបស់លោក Rodger ទិញបានកីឡាករតម្លៃ៤០លានផោនម្នាក់ទៀតហើយ

0

ការប្រកាសមួយដែលត្រូវបានធ្វើកាលពីថ្ងៃចន្ទដើមសប្តាហ៍របស់ក្លឹប Leicester City បានអះអាងថាខ្លួនទើបតែបានចុះកុងត្រាទិញបានកីឡាករឆ្នើមសញ្ជាតិប៊ែលហ្ស៊ិកម្នាក់ពីក្លឹប Monaco ក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន។

កីឡាករ Youri Tielemans មានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះនិងបានលេងជាមួយនឹង Leicester City មួយរដូវកាលមកហើយក្នុងនាមជាកីឡាករខ្ចីជើងហើយទីបំផុតក្លឹបក៏បានសម្រេចចិត្តចាយលុយដ៏ច្រើនមួយនេះនាំយកខ្សែបម្រើរូបនេះមកលេងទីនេះក្នុងកុងត្រារយៈពេល៤ឆ្នាំ។

ក្រោមការដឹកនាំថ្មីរបស់លោក Brendan Rodgers មកដល់ពេលនេះក្លឹបបានចាយលុយច្រើនគ្រាន់បើហើយ Tielemans គឺជាកីឡាករចំណូលថ្មីទី៣ហើយបន្ទាប់ពី James Justin និង Ayoze Perez៕

ប្រែសម្រួល:Lee