អតីតវិរៈបុរសក្លឹបហង្សក្រហម Steven Gerrard ដែលកំពុងធ្វើការងារជាគ្រូបង្វឹករបស់ក្លឹប Rangers បានបន្តកេរ្ត៍ឈ្មោះរបស់ខ្លួនជាមួយនឹងអ្នកគាំទ្រក្លឹបនេះដោយបានថែមទាំងបដិសេធឱកាសមកធ្វើការងារនៅអង់គ្លេសវិញជាមួយនឹងក្លឹប Newcastle ផងក្នុងពេលចុងក្រោយនេះ។
ប្រភពអង់គ្លេស The Sunsports សរសេរថា Gerrard ពេលនេះកំពុងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់រដូវកាលថ្មីនេះដោយក្នុងនោះខ្លួនកំពុងធ្វើការងារជាមួយនឹងម្ចាស់ក្លឹបដើម្បីប្រមូលទិញកីឡាករចំណូលថ្មីមួយចំនួនទៀតដើម្បីមកពង្រឹងក្លឹបក្នុងនោះមានដូចជា Kemar Roofe និង George Baldock។
Rangers កាលពីរដូវក្តៅមុនទើបតែបានចុះកុងត្រាទិញបានកីឡាករ Joe Aribo ពីក្លឹប Charlton ហើយរដូវក្តៅនេះខ្លួនក៏សង្ឃឹមថានឹងអាចនាំយកខ្សែប្រយុទ្ធម្នាក់ទៀត Kemar Roofe ដែលកំពុងលេងឲ្យក្លឹប Leeds United ក្នុងតម្លៃ៥លានផោនផងដែរ៕
ប្រែសម្រួល:Lee