ភ្នំពេញ៖ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានមានប្រសាសន៍ថាស្ថានទូតអាមេរិកមានបំណងចង់ជួយនាំក្រុមហ៊ុនអាមេរិកច្រើនថែមទៀតមកកម្ពុជាដើម្បីរកមើលវិធីធ្វើជាដៃគូជាមួយរដ្ឋាភិបាលនិងវិស័យឯកជនដើម្បីដោះស្រាយតម្រូវការថាមពលរបស់ប្រទេសកម្ពុជា។
បំណងរបស់ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Michael Newbillធ្វើឡើងក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យថាមពលឆ្នាំ២០២០ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកបន្ទាប់ពីអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បាននិយាយពីបញ្ហាប្រឈម នៅក្នុងការបំពេញតម្រូវការថាមពល ដែលចេះតែមានការកើនឡើង របស់ប្រទេសកម្ពុជា៕