Mitrovic ទាត់ចោលសំណើរពីចិនសម្រេចបន្តលេងនៅ Fulham ដល់ឆ្នាំ២០២៤

0

កីឡាករខ្សែប្រយុទ្ធជនជាតិស៊ែប Aleksandar Mitrovic ដែលស៊ុតបញ្ចូលទីបាន១១គ្រាប់ឲ្យក្លឹប Fulham កាលពីរដូវកាលមុនបានបញ្ចប់រាល់ពាក្យចចាមអារ៉ាមទាំងឡាយអំពីការផ្លាស់ចេញពីក្លឹបនារដូវកាលខាងមុខតាមរយៈការចុះកុងត្រាថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤។

ក្លឹបជាច្រើនដែលត្រូវបានគេជឿជាក់ថាបានទាក់ទងមកកីឡាករវ័យ២៤ឆ្នាំរូបនេះមានដូចជាក្លឹប West Ham, Crystal Palace,Real Betis និងជាពិសេសក្លឹបដែលស្ថិតនៅក្នុងប្រទេសចិនផងដែរ។

បើទោះបីជាក្លឹបបានធ្លាក់ចេញពីលីកកំពូលហើយក្តៅនារដូវកាលក្រោយប៉ុន្តែកីឡាករបានបញ្ជាក់យ៉ាងច្បាស់ថាសប្បាយចិត្តនឹងបន្តនៅទីនេះព្រោះថាក្រុមគ្រួសារប្រពន្ធនិងកូនរបស់ខ្លួនមិនចង់ផ្លាស់ចេញឡើយហើយនឹងទន្ទឹងរងចាំក្នុងការប្រកួតសាជាថ្មីឲ្យក្លឹបនារដូវកាលថ្មី៕

ប្រែសម្រួល:Lee