ការធ្វើដំណើរមកដល់ក្លឹបចាស់របស់ខ្លួនវិញរួចមកលោក Frank Lampard បានដាក់បញ្ចូលបុរសម្នាក់ដែលមានឈ្មោះថា Jody Morris រួចទៅហើយទៅក្នុងក្រុមការងារបង្វឹកក្លឹបរបស់ខ្លួនខណៈដែលបុរសរូបនេះក៏ជាដៃជើងរបស់ខ្លួនតាំងតែពីពេលនៅ Derby County ផងដែរនោះ។
ប្រភពព័ត៌មាននៅអង់គ្លេសបានសរសេរទៀតថា Lampard ក៏នឹងគ្រោងនាំយកមិត្តរួមក្លឹបកាលពីនៅជាកីឡាករម្នាក់មករួមក្លឹបផងដែរ។Ashley Cole ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅអាមេរិកនោះនឹងអាចកម្លាំងបន្ថែមសម្រាប់ការងារបង្វឹកក្លឹបតោខៀវ Chelsea ស្របតាមការសម្រេចចិត្តរបស់ Lampard។
ក្រុមការងារបង្វឹកឈុតធំរបស់ក្លឹបជាក់ស្តែងរបស់លោក Lampard ក្រៅតែពី Morris ទៅមានដូចជា Chris Jones លោក Joe Edwards និងអតីតកីឡាកររបស់ក្លឹបលោក Eddie Newton ផងដែរ៕
ប្រែសម្រួល:Lee