ប្រភពព័ត៌មានចុងក្រោយពីកំពូលភ្នាក់ងារដោះដូរកីឡាករ Mino Raiola បានឲ្យដឹងថា Matthijs de Ligt បានយល់ព្រមកុងត្រាជាមួយ Juventus ដោយពេលនេះក្លិប Ajax បានចរចារជាមួយម្ចាស់ពានលីកកំពូល អ៊ីតាលី។
ប្រភពបានបន្តថា ខ្សែការពារអាយុ ១៩ឆ្នាំខាងលើនេះបានយល់ព្រមចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លិប សេះបង្កង់ ។
លោក Raiola បានប្រាប់ De Telegraaf ថា “កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងជាមួយ Matthijs ហើយវាអាស្រ័យលើ Ajax ក្នុងការដោះស្រាយបញ្ហានេះ” ។
ប្រភពចុងក្រោយថា Matthijs នឹងហោះហើរទៅកាន់ទីក្រុង Turin នៅថ្ងៃពុជ ដើម្បីពិនិត្យសុខភាព៕