វីដេអូ ប្រេស៊ីលយកឈ្នះលើ ប៉េរ៉ូ លើកពាន​កូប៉ាអាម៉េរិកខា

0

ថ្វីបើ Gabriel Jesus ទទួលបានកាតក្រហមនៅនាទី ៧០ ប៉ុន្តែ ប៉េរ៉ូ នៅមិនអាចធ្វើអ្វីបានទៅលើ ក្រុមជម្រើសជាតិប្រេស៊ីលឡើយ ។​
លទ្ធផល 3-1 បានធ្វើឲ្យ ប្រេស៊ីលសម្រេច​នូវ​ជោគជ័យលើកពាន កូប៉ា អាម៉េរិកខា ឆ្នាំ​២០១៩ ដោយគ្រាប់បាល់ទី​១ រកបានដោយកីឡាករ Everton នៅនាទី ១៥ តែ ខាងប៉េរ៉ូ បានតាមស្មើវិញ តាមរយៈបាល់ពិន័យ ១១ម៉ែត្រ នៅនាទី ៤៤ ដោយកីឡាករ Jose Paolo Guerrero ។ នៅនាទី ៤៥ កីឡាករ Jesus រកបានមួយគ្រាប់បន្តជួយឲ្យប្រេស៊ីលនាំមុខជាថ្មី ។

រហូតដល់នាទី ៩០ កីឡាករ Richarlison បានជួយឲ្យប្រេស៊ីល រកគ្រាប់មួយទៀត តាមរយៈបាល់ពិន័យ ១១ម៉ែត្រ លើកពានជាស្ថាពរ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=VwXu87Ol8sk