ក្រោយបញ្ចប់ការប្រកួត World Cup ស្ត្រីៗ ខណៈដែលអាម៉េរិកជាម្ចាស់ពាននៃពានរង្វាន់នេះ ក្រោយឈ្នះហុល្លង់ក្នុងលទ្ធផល 2-0 នាថ្ងៃម្សិលមិញ នោះ កីឡាករិនី Megan Rapinoe ទទួលបានពានពីរម្នាក់ឯង ដោយក្នុងនោះមាន Golden Boot និង Golden Ball ។
ស្ត្រីបាល់ទាត់អាម៉េរិកអាយុ ៣៤ឆ្នាំនេះ បានរកគ្រាប់បាល់ដំបូងជូនអាម៉េរិកនៅនាទី ៦១ និង មិត្តរួមក្រុមរកបាននៅនាទី ៦៩ ។
បូកសរុបលទ្ធផលគ្រាប់បាល់ក្នុងការប្រកួត១ព្រឹត្តិការណ៍ពេញ កីឡាការិនី Megan Rapinoe រកបាន ៦គ្រាប់ ស្មើនឹងមិត្តរួមក្រុម Alex Morgan និងខ្សែប្រយុទ្ធ អង់គ្លេស Ellen White ប៉ុន្តែនាងបានដណ្តើមទ្រនាប់ជើងមាសនេះបាន តាមរយៈ ការគិតមធ្យមភាគ នៃនាទី ដែលរកគ្រាប់បាល់ បានលឿនជាង។
សម្រាប់ពាន Golden Boot នេះគឺជាលើកដំបូងហើយដែល Megan Rapinoe ទទួលបាន ក្នុងចំណោមវត្តមាន ៣ ព្រឹត្តិការណ៍ World Cup កន្លងមក ៕