Leicester City ទិញបានកីឡាករ១រូបពី Newcastle United

0

នៅទីបំផុតក្លិប ចចក Leicester City បានរួចដៃហើយក្នុងការចុះហត្ថលេខាទិញយកកីឡាករ Ayoze Perez ពី Newcastle United ។​បើតាមរបាយការណ៍សារព័ត៌មានបានចុះថា កីឡាកររូបនេះ មានតម្លៃ ៣០​លានផោន។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Perez បានកុងត្រា ជាមួយពហុកីឡដ្ឋាន King Power Stadium ​រយៈពេល ៤ឆ្នាំ។​
Perez ជាកីឡាករ​ទី​២ ដែលមកដល់ទឹកដី របស់ The Fox ដើរតាមក្រោយខ្សែការពារ James Justin ​ ដែលមកពីក្លិប Luton Town ៕