បាល់ថ្មី សម្រាប់លេងក្នុងលីកកំពូលអង់គ្លេស 2019/20

0

បាល់សម្រាប់ការប្រកួតរដូវកាលថ្មី 2019/20 ក្នុងលីគកំពូលអង់គ្លេស ត្រូវបានក្រុមហ៊ុន Nike ដាក់បង្ហាញជាផ្លូវការ​ កាលពីដើមខែមុន ដោយក្រុមហ៊ុនសាជីវកម្មដ៏សំបូរបែបរបស់អាម៉េរិក បានយកចិត្តទុកដាក់ក្នុងការរចនា​ ។

Nike Merlin ជាឈ្មោះបាល់ ដែលត្រូវដាក់ឲ្យលេងសម្រាប់រដូវកាលថ្មី នៅលើទឹកដីអង់គ្លេស ហើយវាក៏បានបង្ហាញខ្លួនរួចរាល់ហើយ នៅរដូវកាល ចាស់ ដោយគ្រោងនៃរចនាមួយចំនួនត្រូវបានរក្សា ហើយសម្រាប់បាល់ថ្មីនេះក៏បានបញ្ចូលនូវរូបភាពកាន់តែស្រស់ស្អាត ជាមួយបន្ទះ ពណ៌ផ្កាឈូក និងពណ៌ទឹកសមុទ្រ ។

នៅលើបន្ទះពណ៌ឈូក គេឃើញចំណុចសំខាន់គឺ មានឡូហ្គោ Premier League នៅពីលើ។
នេះគឺ​រដូវកាលទី​១៩ ហើយដែល Nike បានផ្គត់ផ្គង់ បាល់លេង​ជាផ្លូវការក្នុងក្របខណ្ឌ Premier League ហើយយ៉ាងហោចណាស់ ពួកគេនឹង បន្តដល់ឆ្នាំ ២០២៥ ។ គួរបញ្ជាក់ថា គ្រាប់បាល់ Nike Merlin មិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយនោះទេ៕