សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលឬហៅកាត់ថា CBF បាននិយាយកាលពីថ្ងៃពុធថាខ្សែបម្រើស្លាបប្រេស៊ីល Willian នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America នាថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Maracana ជាមួយនឹងរបួសសាច់ដុំជើង។
កីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះបានបង្ហាញខ្លួនចុងម៉ោងប៉ុណ្ណោះក្នុងជ័យជម្នះ២ទល់នឹង០លើក្រុមអាហ្សង់ទីននៅ Belo Horizonte កាលពីថ្ងៃអង្គារ។កីឡាករវ័យ៣០ឆ្នាំរូបនេះនៅតែមានវត្តមាននៅលើទីលានរហូតដល់ពេលចុងក្រោយនៃការប្រកួតព្រោះថាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានប្រើជំនួសកីឡាករទាំងបីនាក់រួចទៅហើយ។
អ្នកនាំពាក្យរបស់ CBF បាននិយាយថាការស្កេនលើរបួសកាលពីថ្ងៃពុធបានបញ្ជាក់ពីការដាច់រហែកសរសៃពួរជើងបានកើតឡើងនៅជើងស្តាំរបស់គាត់។កីឡាករ Willian ត្រូវបានគេដាក់បញ្ចូលក្នុងក្រុមជំរើសជាតិរបស់ប្រទេសប្រេស៊ីលដើម្បីជំនួសកីឡាករ Neymar មួយសប្តាហ៍មុនពេលការប្រកួតបានចាប់ផ្តើមបន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ទទួលរងរបួសកជើង៕
ប្រែសម្រួល:Lee