Berbatov និយាយខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ Man United គឺគ្រប់គ្រាន់ហើយ

0
Dimitar Berbatov, Manchester United

អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United លោក Dimitar Berbatov ជឿជាក់ថាក្រុមខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ក្លឹបកំពុងតែមានភាពល្អគ្រប់គ្រាន់ហើយខណៈដែលក្លឹបនេះកំពុងព្យាយាមធ្វើឲ្យប្រសើរឡើងវិញពីលទ្ធផលដ៏អាក្រក់កាលពីរដូវកាលមុន។

អតីតកីឡាករឆ្នើមរបស់ក្លឹបសញ្ជាតិប៊ុលហ្គារីវ័យ៣៨ឆ្នាំរូបនេះបានធ្វើអត្ថាធិប្បាយបែបនេះនៅពេលចូលរួមពិធីបើកមជ្ឈមណ្ឌលទទួលយកពិសោធន៍របស់ក្លឹប Manchester United នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនគឺចំពេលដែលទំរង់លេងរបស់ក្លឹបហាក់មិនសូវមានភាពល្អប្រសើរឡើយកាលពីរដូវកាលមុនទោះបីជាមានការផ្លាស់ប្តូរគ្រូបង្វឹកជាច្រើនហើយក្តី។ក្លឹបទទួលបានជោគជ័យតិចតួចកាលពីរដូវកាលមុនតែបានឈានដល់ចំណាត់ថ្នាក់ទី៦នៅក្នុងតារាងលីក។

ក្នុងនាមជាក្លឹបមួយដែលទទួលស្គាល់និងទទួលបានជោគជ័យបំផុតក្នុងពិភពលោក Manchester United បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League សម្រាប់កំណត់ត្រាដល់ទៅ២០ដងនិងទទួលពានរង្វាន់អឺរ៉ុបចំនួនបីដងផ្សេងទៀតផងដែរ៕

ប្រែសម្រួល:Lee