ភ្នំពេញ៖ កន្លងទៅថ្មីៗនេះលោក ឃុន ធារិទ្ធ ដែលមានឈ្មោះហៅក្រៅថា Rith Omega បានសរសេររៀបរាប់ថា «អាចទេ បើចង់ធ្វើ F4 version ខ្មែរ ជារឿងភាគ ក្នុងទូរទស្សន៍ Town ដោយមានតួអង្គដូចជា នែប ព្រំរិទ្ធិកា ជាតួនាង សាន់ឆាយ, ហាយ ប៉ោហុង ជាតួ តាវ មីងសឺ, វី យ៉ារ៉ូ ជា គួ ចាលឺយ, ជា លាងឈែ ជា ស៊ីមីន និង មីជូ ជួយ Vote និង Share បើសិនជាគាំទ្រ និងចង់អោយឃើញរឿងភាគនេះកើតឡើងឆាប់ៗនេះ ដើម្បីឆាប់បានទស្សនាទាំងអស់គ្នា»។ ចំពោះប្រិយមិត្ត តើយល់យ៉ាងណាដែរ?
ក្រោយការលើកឡើងយ៉ាងដូច្នោះ ធ្វើមតិសាធារណៈ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង បានរិះគន់ទៅលើអ្នកដឹកនាំរូបនេះ ថា មិនចេះអ្វីក្រៅតែពីកូពីពីគេនោះទេ។
ឆ្លើយតបនឹងមតិរិះគន់ទាំងនេះ លោក ឃុន សុធារិទ្ធ បានឆ្លើយតបថា បាទអគុណចំពោះការគាំទ្រ. ខ្ញុំសូមបញ្ជាក់ទៅដល់អ្នកដែលយល់ច្រលំ នឹងរិះគន់ណាមិនមែនខ្ញុំគ្មានគំនិត ចាំតែកូពីពីគេទេ សាច់រងខ្ញុំផលិតមួយៗមិនដែល copy អ្នកណានោះទេ ។
តែគ្រាន់ស្ទាបស្ទង់ពីទស្សនិកជន បើសិនមានការចាប់អារម្មណ៍ខ្លាំង យើងនឹងទិញសិទ្ធផលិត ជាVersion ខ្មែរ ព្រោះសូម្បីតែកូរ៉េ មីយ៉ាន់ម៉ា អាមេរិច ជប៉ុន វៀតណាម សុទ្ធតែទិញសិទ្ធផលិតពី តៃវ៉ាន់ទាំងអស់ ៕