Real Madrid ប្រមូលលុយវិញបានជាង២២លានដុល្លារជោគជ័យលក់ខ្សែប្រយុទ្ធម្នាក់ចេញពីក្លឹប

0

ក្លិប Real Madrid បានបញ្ចប់ការងារចចារគ្នាក្នុងការលក់ខ្សែប្រយុទ្ធ Raul de Tomas ទៅឱ្យក្លិបប៉ទុយហ្គាល់ Benfica ក្នុងតំលៃប្រមាណ ២២,៥ លានដុល្លារអាមេរិក។

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបានចាកចេញពីក្លឹប Real Madrid បន្ទាប់ពីបានចំណាយពេលអស់២រដូវកាលក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Rayo Vallecano ដែលនៅទីនោះខ្លួនបានស៊ុតបញ្ចូលទីសរុបចំនួន៣៨គ្រាប់ក្នុងលីកដែលក្នុងនោះ១៤គ្រាប់កាលពីរដូវកាលមុន។

De Tomas នឹងទៅជួយ Benfica ជំនួសតំណែងកីឡាករ Joao Felix ដែលបានផ្លាស់ទៅលេងជាមួយនឹង Atletico Madrid កាលពីថ្ងៃពុធខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាកីឡាករទី៣ហើយរួមជាមួយនឹងកីឡាករ Marcos Llorente និង Mateo Kovacic ដែលត្រូវបានលក់ដោយ Real Madrid នៅរដូវក្តៅនេះ៕

ប្រែសម្រួល:Lee