នៅទីបំផុត លោក Frank Lampard អតីតអ្នកលេងឲ្យតោខៀវកាលពី ១៣ឆ្នាំ បានក្លាយជាគ្រូបង្វឹកពេញសិទ្ធរបស់តោខៀវជាផ្លូការ នៅរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ។
នៅលើបណ្តាញផ្សព្វផ្សាយបរទេសនានាបានចុះឲ្យដឹងថា ក្រោយលោក Maurizio Sarri ចាកចេញទៅកាន់សេះបង្កង់ Juventus ពេលនេះ គ្រូ Derby County បានក្លាយជាគ្រូបង្វឹកពេញសិទ្ធ ។ សារព័ត៌មានទាំងនោះបានបន្តចុះថា Lampard បានកុងត្រាជាមួយតោខៀវរយៈពេល ៣ឆ្នាំ ។ ដោយឡែកពាក់ព័ន្ធនឹងប្រាក់កម្រៃ គេនៅមិនទាន់ដឹងថា អតីតកីឡាករឆ្នើមនេះទទួលបានប៉ុន្មាននៅឡើយ៕