ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបង្កើនការធ្វើទំនើបកម្មសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈបានល្អប្រសើរ ដើម្បីទាក់ទាញប្រជាពលរដ្ឋក្នុងទីក្រុងមកប្រើប្រាស់សេវានេះឲ្យបានកាន់តែច្រើនដែលជួយរំដោះការកកស្ទះចរាចរណ៍តាមរយៈការកាត់បន្ថយការប្រើប្រាស់សេវាធ្វើដំណើរផ្ទាល់ខ្លួន។
អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការរថយន្តក្រុង នឹង Appសម្រាប់តាមដានចលនាបម្លាស់ទីរថយន្តក្រុង ដើម្បី តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុងរួមទំាងការផ្ដល់នូវព័ត៌មានអំពីទីតាំងជាក់ស្ដែងរបស់រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកជិះសេវាដឹកជញ្ជូនសាធារណៈនេះ ។
លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រព័ន្ធ App តាមដានទីតាំងចលនាបម្លាស់ទីរថយន្តក្រុងនេះនឹងកាន់តែទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនឲ្យងាកមកប្រើប្រាស់សេវារថយន្តក្រុងរាជធានីភ្នំពេញបានកាន់តែច្រើន៕