ហ្វេនកំសត់របស់ Messi ធ្វើដំណើរតាមយន្តហោះជាង៣០ម៉ោងចូលរួមព្រឹត្តិការណ៍ Copa America

0

Hu Qingwei ជាអ្នកគាំទ្រកីឡាបាល់ទាត់ចិននិងជាពិសេសគឺជាអ្នកគាំទ្រផ្កាប់មុខរបស់កំពូលកីឡាករ Lionel Messi។Copa Amerciaលើកនេះរូបគេបានចំណាយពេលជិត៣០ម៉ោងដើម្បីហោះហើរពីស៊ាងហៃទៅប្រេស៊ីលដើម្បីទស្សនាការប្រកួតរបស់អាហ្សង់ទីននិងMessi។

Hu បានធ្វើដំណើរមកដល់ប្រទេសប្រេស៊ីលជាលើកទីបីហើយដើម្បីលើកទឹកចិត្តសម្រាប់តារាក្នុងចិត្តរបស់គាត់នៅ Copa America។Huបានទស្សនាការប្រកួតដំបូងរបស់ Messi កាលពីឆ្នាំ២០០៩ នៅពេលដែលអាហ្សង់ទីនប្រកួតជាមួយនឹងនេហ្ស៊េរីយ៉ាក្នុងពានរង្វាន់២០០៨ Beijing Olympic។

កាលពីឆ្នាំ២០១០លោក Hu ក៏ធ្លាប់បានធ្វើដំណើរទៅដល់ប្រទេសអាហ្វ្រិកខាងត្បូងដែរដើម្បីទស្សនាការប្រកួតរបស់ Messi ឲ្យអាហ្សង់ទីនប៉ះនឹងមិកស៊ិកក្នុងពានរង្វាន់ពិភពលោកនិងបន្តបន្ទាប់មកនៅឆ្នាំ២០១៤រវាងអាហ្សង់ទីនជាមួយនឹងស្វីសនិង ២០១៥ រវាង Barcelona និង Juventus៕

ប្រែសម្រួល:Lee