Iker Casillas ត្រឡប់ចូលហ្វឹកហាត់វិញទាំងភ្ញាក់ផ្អើលក្រោយប្រកាសចូលនិវត្តន៍ម្តងហើយកាលពីខែឧសភា

0

អតីតអ្នកចាំទីអេស្ប៉ាញ Iker Casillas របស់ក្លិប Real Madrid បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្លឹប Portoវិញត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីទទួលរងនូវការវាយប្រហារដោយជំងឺគាំងបេះដូងដែលមនុស្សជាច្រើនជឿថានឹងគាត់បានបញ្ចប់អាជីពបាល់ទាត់របស់គាត់ទៅហើយនោះ។

Casillas ត្រូវបានគេរាយការណ៍ពីថ្ងៃដំបូងនៃវគ្គហ្វឹកហាត់ជាមួយក្លឹបប៉ទុយហ្គាល់នេះហើយបានបញ្ជាក់ពីព័ត៌មានដោយនិយាយថា Back to work ត្រឡប់ទៅធ្វើការវិញថ្ងៃដំបូងនេះ។ការវិលត្រឡប់របស់គាត់យ៉ាងឆាប់រហ័សរបស់គាត់បានបង្កជាការភ្ញាក់ផ្អើលក្រោយការបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗពីការវាយប្រហារដោយជំងឺគាំងបេះដូងអំឡុងពេលហ្វឹកហាត់នៅទីលានហ្វឹកហាត់ Porto កាលពីថ្ងៃទី ១ខែឧសភាកន្លងមកនោះ។

កីឡាករអ្នកចាំទីអេស្បាញវ័យ៣៨ឆ្នាំរូបនេះនឹងត្រូវចេញមុខមកបកស្រាយការពិតបន្ថែមទៀតអំពីការប្រកាសចូលនិវត្តរបស់ខ្លួនកាលពិខែឧសភាកន្លងទៅផងដែរ។Casillas បានចូលរួម Porto កាលពីឆ្នាំ២០១៥បន្ទាប់ពីបានចំណាយពេលជាមួយនឹង Real Madrid អស់រយៈពេលជាច្រើនឆ្នាំ៕

ប្រែសម្រួល:Lee